
ឯកឧត្តម ម៉ៅ ធនិន ណែនាំឱ្យជួសជុលផ្លូវដោយក្រាលថ្មម៉ិច ឆ្ពោះទៅសាលាសង្កាត់ត្រើយកោះ
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យចុះអន្តរាគមន៍ជួសជុលផ្លូវដែលខូចខាតដោយក្រាលថ្មម៉ិច រហូតដល់សាលាសង្កាត់ត្រើយកោះ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា បន្ទាប់ពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











