
ផ្លូវបេតុងថ្មី ជួយសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅឃុំស្រែសំរោង ស្រុកជុំគីរី
កំពត៖ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតរកនៅក្នុងមូលដ្ឋាន ភូមិធ្លោកយ៉ុល ឃុំស្រែសំរោង ស្រុកជំគិរី ត្រូវបានចាត់ទុកថា ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។











