
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឲ្យរួមគ្នាបអនុវត្ត និងបង្កើនការងារថែទាំសុខភាពបឋម
កំពត៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ឱ្យរួមគ្នារៀបចំផែនការ និងបង្កើនការងារថែទាំសុខភាពបឋម ជាពិសេសការអប់រំ និងផ្សព្វផ្សាយសារសុខភាពសំខាន់ៗ ដើម្បីបង្ការជំងឺ កាត់បន្ថយហានិភ័យ ការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។











