
ថ្នាក់ដឹកនាំក្រសួងជំរុញឲ្យរួមគ្នាពង្រីកសេវាទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពនិងតម្លៃសមរម្យ
កំពត៖ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់គុណភាពសេវា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០។











