
ការិយាល័យប្រជាពលរដ្ឋខេត្តកំពត ចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅតាមស្រុកគោលដៅចំនួន ៦
កំពត៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យប្រជាពលរដ្ឋខេត្តកំពត បានចុះបំពេញបេសកកម្មបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅតាមបណ្តាស្រុកគោលដៅចំនួន ៦ ក្នុងខេត្តកំពត ស្របតាមប្រតិទិនការងារប្រចាំខែ ដើម្បីត្រួតពិនិត្យ រៀបចំ និងប្រមូលរាល់សំណើ បណ្តឹង ឬការបញ្ចេញមតិនានារបស់ប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យជាក់ស្តែងនៅតាមទីតាំងប្រអប់សំបុត្រនីមួយៗ។











