
អាជ្ញាធរស្រុកកំពង់ត្រាចនឹងខិតខំលើកកម្ពស់គុណភាពផ្លូវលំទៅជាផ្លូវបេតុងទាំងអស់
កំពត៖ អាជ្ញាធរស្រុកំពង់ត្រាច បានបញ្ជាក់ថានៅទូទាំងស្រុកកំពុងត្រាចមានផ្លូវក្នុងភូមិចំនួន ៣៩០ខ្សែ ប្រវែង ៦៦០២៦៣ម៉ែត្រ ក្នុងនោះមានផ្លូវបេតុង៣៣ខ្សែ ប្រវែង២៧៥៤០ម៉ែត្រ ហើយដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត គ្រប់ឃុំលែងសាងសង់ផ្លូវក្រាលក្រួសក្រហមទៀតហើយ គឺនឹងខិតខំលើកកម្ពស់គុណភាពផ្លូវលំក្រាលក្រួស ឲ្យទៅជាផ្លូវបេតុងអាមេទាំងអស់នៅទូទាំងស្រុក។











