
ស្រុកកំពង់ត្រាចមានរមណីយដ្ឋានទាក់ទាញ៦កន្លែងដែលបាន និងកំពុងជួយលើកម្ពស់ជីវភាពពលរដ្ឋ
កំពត៖ អាជ្ញាធរស្រុកកំពង់ត្រាចបានបញ្ជាក់ថា ទេសចរណ៍ជាវិស័យលេចធ្លោមួយរបស់ស្រុកកំពង់ត្រាច។ បច្ចុប្បន្នស្រុកមានតំបន់រមណីយដ្ឋានទាក់ទាញចំនួន៦កន្លែង ដែលបានដើរតួយ៉ាងសំខាន់ ក្នុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចសង្គម។ រមណីយដ្ឋានទាំង៦មាន៖រមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច រមណីយដ្ឋានភ្នំទឹកធំ តំបន់ការពារទេសភាពបឹងអន្លង់ព្រីង តំបន់ទេសចរណ៍ភ្នំដំរី តំបន់ឆ្នេរសមុទ្រ និងសហគមន៍ម្រេចកំពត។











