
ពលរដ្ឋ និងអាជ្ញាធរឃុំស្រែក្នុង សម្ដែងក្តីរីករាយចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែក្នុងឆ្នាំ២០២៦
កំពត៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានសម្ដែងក្តីសប្បាយរីករាយ និងអំណរគុណចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ស្ថិនក្នុងភូមិព្រៃយ៉ាត់ ដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់បម្រើផលប្រយោជន៍ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មីនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ជាពិសេសក្នុងរដូវវស្សា ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងទីប្រជុំជនផងដែរ។











