
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា»
កំពង់ចាម៖ ថ្ងៃអង្គារ ៥កើត ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា» ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ែន ប៊ុនណាន អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។











