
វ.ស.ស. សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាសន្ទនាស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល»
ពោធិ៍សាត់៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ នៅសាលាខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ព្រមទាំង លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជួរអង្គការសង្គមស៊ីវិលឱ្យកាន់តែមានប្រសិទ្ធភាព៕











