
រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលអំណោយពីសប្បុរសជន និងអាជីវករ ដើម្បីនាំយកទៅឧបត្ថម្ភជូនកងទ័ពជួរមុខ
(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត (តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់) បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងទទួលអំណោយពីអាជីវករ ព្រមទាំងសប្បុរសជននានាក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ អំណោយដែលទទួលបាននាពេលនេះ រដ្ឋបាលខេត្តនឹងនាំយកទៅឧបត្ថម្ភជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការ ព្រមទាំងតំណាងអាជីវករ និងសប្បុរសជនយ៉ាងច្រើនកុះករផងដែរ៕











