
វត្ថុតាងគ្រឿងញៀនជាង ១,៣០០គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញចោល!
រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីអបអសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានឈានទៅដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនសរុបជាង ១,៣០៥គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក។











