
វេទិកាការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃក្នុងយុទ្ធនាការខ្មែរជួយរកការងារនិងផ្តល់ការងារអោយខ្មែរនៅក្នុងខេត្តព្រះវិហារ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយឱកាសការងារ ជូនពលករ យុវជន យុវនារី ប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណសាលាស្រុកជ័យសែន ខេត្តព្រះវិហារ។











