
អាជ្ញាធរខេត្តព្រះវិហារ និងសៀមរាប រួមគ្នាកែសម្រួល និងផ្ទៀងផ្ទាត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងដែនដី!
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូអមដំណើរ រួមមានមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកគូលែន និងស្រុកសង្គមថ្មី ព្រមទាំងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះវិហារ និងខេត្តសៀមរាប។











