
រួមគ្នាកាត់បន្ថយសំរាម ឃុំកំពង់លួង ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ
រួមគ្នាកាត់បន្ថយសំរាម ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាសោភ័ណភាព និងបរិស្ថានក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមរយៈសកម្មភាពងាយៗដូចខាងក្រោម៖ វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយបែងចែកសំរាមស្ងួត សំរាមសើម និងសំណល់ប្លាស្ទិក ដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានជិតល្អ, កុំបោះសំរាមចូលប្រភពទឹក ដោយជៀសវាងដាច់ខាតការបោះសំណល់ ឬប្លាស្ទិកចូលទៅក្នុងទន្លេ ស្ទឹង បឹងបួ ឬប្រឡាយទឹក, រក្សាអនាម័យជុំវិញខ្លួន ដោយចាប់ផ្តើមសម្អាតពីផ្ទះ ភូមិ និងឃុំ របស់យើង ដើម្បីបង្កើតបរិស្ថានរស់នៅដែលមានសុខមាលភាព។ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីផ្ទៃទឹកស្អាត ភូមិ ឃុំ ស្រុកក្រគរយើងស្អាត»។











