
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥ នៅទីតាំងមុខក្លោងទ្វារវត្តសុវណ្ណគិរី (ហៅវត្តទួលវែង) ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងរក្សាបរិស្ថានស្អាតនៅតាមដងផ្លូវសាធារណៈក្នុងក្រុង៕











