
កិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧
ខេត្តស្ទឹងត្រែង៖ នៅសាលាខេត្ត ស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង(កម្ពុជា) ជាមួយគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តហ្សាឡាយ(វៀតណាម) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់កំណត់ហេតុកិច្ចសហប្រតិបត្តិការរុករក គាស់កាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧។











