
មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការពារសុខភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព សុវត្ថិភាព និងកាត់បន្ថយហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារ នៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ ណែនាំ និងផ្សព្វផ្សាយអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន ក្នុងក្រុងបាត់ដំបង ។











