
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ នាំយកអំណោយជូនគ្រួសារវីរកងទ័ព ដើម្បីចែករំលែកនូវការលំបាក ខណៈកូនកំពុងជាប់ភារកិច្ចការពារទឹកដីនៅតំបន់ព្រំដែន
បាត់ដំបង ៖ អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកឯកភ្នំ លោក សម កុសល្យ តំណាងលោកវេជ្ជបណ្ឌិត គង់ សាវង្ស ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសាររបស់វីរកងទ័ពនៅសមរភូមិជួរមុខ រស់នៅក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។











