
កិច្ចពិភាក្សាស្វែងយល់ពីសមិទ្ធផលគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត និងការលើកកម្ពស់សមភាពយេនឌ័រនៅរដ្ឋាករទឹកបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋាករទឹកបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីសមិទ្ធផលនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ជាពិសេសលទ្ធផលនៃការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រនៅក្នុង រដ្ឋាករទឹកបាត់ដំបង។











