
អភិបាលស្រុកសាលាក្រៅ៖ រួមគ្នាលើកតម្កើងកិត្តិយស និងមោទនភាពជាតិ គឺជាភារកិច្ចរបស់ប្រជាជនខ្មែរ
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមជាមួយកងកម្លាំងប្រជាការពារភូមិ ចុះអនុវត្តសកម្មភាពកែលម្អសោភ័ណភាព និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ដោយបានធ្វើការរៀបចំផ្លាស់ប្តូរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក និងស្លកពណ៌ ដោយជំនួសមកវិញ នូវទង់ជាតិថ្មីស្រឡាង ហើយសកម្មភាពផ្លាស់ប្តូរទង់ជាតិថ្មីនេះ បានធ្វើឡើងនៅតាមបណ្តោយស្ពានសន្តិភាព ដែលស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











