រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ» នៅបរិវេណវត្តរតនសោភ័ណ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលរងក្រុងប៉ៃលិន, លោកចៅសង្កាត់ប៉ៃលិន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, យុវជន ស.ស.យ.ក., យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

កែ សុវណ្ណបុណ្យកាន់បិណ្ឌសង្កាត់ទួលល្វាជនរងគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

មន្ទីរបរិស្ថានខេត្តប៉ៃលិន ចុះយុទ្ធនាការសម្អាតអនាម័យ និងបំពាក់ធុងសំរាមនៅតាមដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន ចុះយុទ្ធនាការសម្អាតអនាម័យ និងបំពាក់ធុងសំរាមនៅតាមដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង
(ប៉ៃលិន)៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានរួមគ្នាចុះរៀបចំយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន និងបំពាក់ធុងសំរាមចំនួន ១៣ ធុង នៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានស្អាតក្នុងទីក្រុង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦
(ប៉ៃលិន)៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន" ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានលោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវ មន្ទីរបរិស្ថានខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
បរិស្ថាន
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មាន ទទក ប៉ៃលិន៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ក្នុងគោលបំណងប្រមូលធាតុចូល និងកសាងផែនទីបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាដោយ លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ហុង តារ៉ាវុធ តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអង្គការ MJP រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងពីរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) បទយកការណ៍ ស្តីពី រមណីយដ្ឋានធម្មជាតិ អូរទុរេន - កសិទេសចរណ៍ធម្មជាតិ រ៉េត សុម៉ាលី
បរិស្ថាន
(វីដេអូ) បទយកការណ៍ ស្តីពី រមណីយដ្ឋានធម្មជាតិ អូរទុរេន - កសិទេសចរណ៍ធម្មជាតិ រ៉េត សុម៉ាលី
រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី គឺជារមណីយដ្ឋានមួយយ៉ាងស្រស់ស្អាត លាក់ខ្លួននៅក្នុងព្រៃភ្នំ មានការច្នៃប្រឌិត តុមតែងលម្អយ៉ាងស្រស់ស្អាត មានភោជនីយដ្ឋានល្អ អាហារមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ មានបន្ទប់សម្រាប់ស្នាក់នៅប្រកបដោយផាសុខភាព មានទីកន្លែងសម្រាប់បោះតង់ប្រកបដោយក្តីសុខ សុវត្ថភាព ទេសភាពល្អប្រពៃ មានអូរធម្មជាតិ ដែលមានទឹកថ្លាឈ្វេងហូរចុះពីលើភ្នំ ប៉ប្រះជាមួយដំថ្ម បង្កើតបានជាសម្លេងដន្រ្តីជម្មជាតិ កំដរភ្ញៀវទេសចរ ដែលកំពុងអង្គុយលំហែរ ពីសារអាហារជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ នៅលើខ្ចុះ ដែលបានកសាងយ៉ាងមានរបៀបស្រស់ស្អាត នៅប្របមាត់អូរនោះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន និងរដ្ឋបាលក្រុងប៉ៃលិន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់រឹង និងសំរាមនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក»
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក»
(ប៉ៃលិន)៖ នៅចំណុចផ្សារប៉ាងរលឹម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការរួមគ្នា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក» គឺដើម្បីស្តារបរិស្ថានឱ្យមានភាពស្អាត និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៦ របស់គណបក្សខេត្តស្វាយរៀង
នយោបាយ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៦ របស់គណបក្សខេត្តស្វាយរៀង

នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មីនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា ឆ្នាំ២០២៦ ព្រមទាំងរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណបក្សខេត្តស្វាយរៀងរយៈពេល ៩ខែ និងទិសដៅភារកិច្ចសំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ប៊ុន សាវ៉ាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្ដម បណ្ឌិត លី ធុជ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបង្ហាញពីការប្រកាន់ខ្ជាប់នូវ គោលការណ៍ លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា
នយោបាយ

ឯកឧត្ដម បណ្ឌិត លី ធុជ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបង្ហាញពីការប្រកាន់ខ្ជាប់នូវ គោលការណ៍ លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា

(ស្វាយរៀង): នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំចម្រុះពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំចម្រុះពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ លោក សុខ សាគុន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំ «កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ ស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្ដម ជុគ មុន្នី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសាលា (វត្តឡ) ក្រុងស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្ដម ជុគ មុន្នី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសាលា (វត្តឡ) ក្រុងស្វាយរៀង

‎​ក្រុងស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារ យាយជី តាជី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិ និងព្រះពុទ្ធសាសនាដ៏ធំមួយរបស់ខ្មែរ ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសាលា (ហៅវត្តឡ) ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត