
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌទី១២នៅវត្តឯការាម និងវត្តហ្លួង ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងសាមគ្គីភាពជាតិ
លោកស្រី ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំ មន្ត្រីរាជការ សមាជិកាសមាគមនារីខេត្តពោធិ៍សាត់ និងបងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី១២ នៅវត្តឯការាម ស្ថិតក្នុងសង្កាត់ចំរើនផល និងវត្តហ្លួង សង្កាត់លលកសក្រុងពោធិ៍សាត់។











