
សហគមន៍កសិកម្មចំនួន ២៨ក្នុងខេត្តព្រះវិហារ ទទួលបានគ្រឿងយន្តកសិកម្ម ៣១គ្រឿង ពីគម្រោងគជ់ ដើម្បីជំរុញទំនើបកម្មកសិកម្ម និងកាត់បន្ថយថ្លៃដើមផលិតកម្ម
ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យកសិកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សហគមន៍កសិកម្មចំនួន ២៨នៅខេត្តព្រះវិហារ បានទទួលគ្រឿងយន្តកសិកម្មសរុបចំនួន ៣១គ្រឿង រួមមាន ម៉ាស៊ីនច្រូតកាត់ ១៧គ្រឿង ត្រាក់ទ័រ ១១គ្រឿង និងគោយន្តកន្ត្រៃ ៣គ្រឿង ក្រោមការគាំទ្រពី គម្រោងគជ់ ដែលអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ហៅកាត់ថា FAO ។











