
បទយកការណ៍ «កុមារដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ ក្នុងស្រុករវៀង ទទួលបានសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរ ពីក្រសួងការងារ»
ទឹកមុខញញឹមពព្រាយ ពោរពេញដោយក្ដីសង្ឃឹមរបស់កុមារតូចៗទាំងនេះ គឺជាសក្ខីភាពបង្ហាញពីភាពជោគជ័យមួយជំហានទៀត នៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ពលកម្មកុមាររបស់រាជរដ្ឋាភិបាល។ កុមារទាំងនេះ ធ្លាប់ជាក្រុមគោលដៅដែលប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែជីវភាពគ្រួសារខ្វះខាត និងត្រូវបង្ខំចិត្តជួយធ្វើការងារធ្ងន់ធ្ងរដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។











