
បទយកការណ៍៖ ព្រឹត្តិការណ៍ដុតក្រឡានចង្ក្រានវែងប្រវែង ៥០ម៉ែត្រ នៅវត្តប្រមេរុ លើកកម្ពស់អត្តសញ្ញាណជាតិខ្មែរ និងសាមគ្គីភាពសហគមន៍
ក្នុងបរិយាកាសដ៏មហោឡារិក និងពោរពេញដោយភាពសប្បាយរីករាយ រដ្ឋបាលស្រុកត្បែងមានជ័យ សហការជាមួយអាជ្ញាធរឃុំប្រមេរុ និងប្រជាពលរដ្ឋទាំង ៣ភូមិ ក្នុងឃុំប្រមេរុ បានរៀបចំព្រឹត្តិការណ៍ដុតក្រឡានចង្ក្រានវែង ប្រវែង ៥០ម៉ែត្រ នៅក្នុងបរិវេណវត្តទួលឧត្តម ហៅវត្តប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។











