
រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជិត២០ម៉ឺននាក់
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃពិធីបុណ្យអុំទូក នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានដើរលេងកម្សាន្ត ជាង ១៩៩ ៩០០ នាក់ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានជាង ១៩១ ៥០០ នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៨ ៣៩៦នាក់។











