
សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខ សន្តិភាពជូនជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាទីសក្ការៈដែលរៀបចំដោយរដ្ឋបាលខេត្ត។











