
ស្ដង់ពិព័រណ៍សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបង្ហាញនូវផលិតផលស្នាដៃរបស់ខ្លួន បន្ថែមលើពីសកម្មភាពមនុស្សធម៌
ក្នុងរយៈពេល៥ថ្ងៃនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្ត បានរៀបចំស្ដង់ពិព័រណ៍ស្នាដៃរបស់ខ្លួន ដូចជាវត្ថុអនុស្សាវរីយ៍ ដែលបង្កើតឡើងដោយស្នាដៃក្រុមយុវជន ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។











