
វត្តពោធិមារាម ហៅវត្តប៉ាហ៊ី រៀបចំពិធីបុណ្យអ៊ុទូក បណ្ដែតព្រះទីប អកអំបុក និង សំពះព្រះខែ យ៉ាងឱឡារិក ក្រោមម្លប់សុខសន្តិភាព
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំពិធីបុណ្យអ៊ុទូក បណ្ដែតព្រះទីប អកអំបុក និងសំពះព្រះខែ ក្រោមអធិបតីភាព លោកជំទាវ សុក សារី សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ និងសទ្ធាជ្រះថ្លា។











