ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
មុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានឃាត់ខ្លួនតាមដីការចាប់ខ្លួនចំនួនបី
បាត់ដំបង – កម្លាំងអធិការស្រុកបវេល ខេត្តបាត់ដំបង បានឃាត់ខ្លួនជនជាប់ចោទម្នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ត ស្រុកបវេល ខេត្តបាត់ដំបង នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ តាមដីការចាប់ខ្លួនចំនួន ៣ របស់សាលាដំបូងខេត្តបាត់ដំបង។


ទេសចរណ៍
ត្រៀមលេចចេញរូបរាង! គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នឹងប្រែក្លាយ «ភូមិបាក់ព្រា» ទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
បាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិភូមិបាក់ព្រា ជិតផ្លាស់ប្តូរមុខមាត់ថ្មីហើយ! កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុកឯកភ្នំ បានសហការ ជាមួយក្រសួងទេសចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងគោលបំណងរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានបរិយាបន្ន និងភាពធន់។


បរិស្ថាន
រដ្ឋបាលឃុំពាមឯក បើកយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន
បាត់ដំបង ៖ រដ្ឋបាលឃុំពាមឯក បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានទ្រង់ទ្រាយធំមួយ ដែលចាប់ផ្តើមចេញពីមុខសាលាឃុំពាមឯក រហូតដល់ស្ពានដែក ស្ថិតក្នុងភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។យុទ្ធនាការនេះធ្វើឡើងព្រឹកាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ។


បរិស្ថាន
ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា
@ ប្រធានបទ៖ « ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា »


សុខាភិបាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
បាត់ដំបង៖ អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គីម សុងតេ (KIM Sungtai) អគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកនៃខេត្តបាត់ដំបង។


បទយកការណ៍
ម្ចាស់កសិដ្ឋានវ័យក្មេងនៅបាត់ដំបង ចិញ្ចឹមមាន់យកស៊ុត រកចំណូលបានជិត១លានរៀលក្នុងមួយថ្ងៃ
បាត់ដំបង ៖ សម្លេងមាន់ស្រែកក្ដត ទ្រហឹងអើងកង ចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងខ្ពស់ផុតពីដី ប្រព័ន្ធទឹកខ្វែងខ្វាត់ដើរដោយបស្វ័យប្រវត្តិ ។ បុរសម្នាក់កំពុងឈរដាក់ចំណី និងដើរប្រមូលស៊ុតជាច្រើនពាន់គ្រាប់ ដែលទើបតែទំលាក់ពងតាមធ្នើរនីមួយៗសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។


សន្តិសុខសង្គម
អាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ខណៈកំពុងធ្វើសកម្មភាពកាត់ដំបូលសំយាបផ្ទះលួចទ្រព្យសម្បត្តិ នៅស្រុកសង្កែ
បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលរូបគេកំពុងតែធ្វើសកម្មភាពកាត់ដំបូលសំយាបផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីចូលលួចទ្រព្យសម្បត្តិ។


ការអភិវឌ្ឍ
ក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង
បាត់ដំបង៖ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃ ទី៩ ខែមិថុនា ឆ្នា២០២៦ បានរៀបចំ ពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់រូបសំណាក ព្រះវិស្ណុ ធ្វើអំពីស្ពាន់ មានកម្ពស់ ៦,៣០ ម៉ែត្រដើម្បីជាទីសក្ការៈបូជា និងសាងសង់កែលម្អរសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន វត្តមានចូលរួមមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី មន្ត្រីរាជការ គ្រប់មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្តបាត់ដំបង ។

