ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បរិស្ថាន
រដ្ឋបាលខេត្តព្រះវិហារ ជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តគោលការណ៍ “សំណល់សូន្យ” ដើម្បីមាតុភូមិស្អាត និងមានភាពបៃតង!
ស្មារតីរួមគ្នានេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឱ្យរដ្ឋបាលខេត្ត អាចគ្រប់គ្រងសំណល់រឹង និងរាវនៅតាមទីប្រជុំជនបានយ៉ាងល្អប្រសើរ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតទិវាបរិស្ថានជាតិ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យយុវសិស្សរួមគ្នាបណ្តុះវប្បធម៌ «គិត ផ្ទៀងផ្ទាត់ និងទទួលខុសត្រូវ» ដើម្បីកសាងពលរដ្ឋឌីជីថល និងវាយបកព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន!
ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល គឺជាកិច្ចការដ៏ចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ក្នុងការឈានទៅកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌។ ទន្ទឹម នេះលោកអភិបាលរងខេត្ត ក៏បានជំរុញ និងណែនាំឱ្យក្មួយៗយុវជនត្រូវខិតខំរៀនសូត្រ ប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមាន និងរួមគ្នាក្លាយជាភ្នាក់ងារផ្សព្វផ្សាយបន្តនៅក្នុងគ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសម្អាតព័ត៌មានបំពុល និងការពារសន្តិសុខសង្គមជាតិទាំងមូលឱ្យបានគង់វង្ស។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ!
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញដល់យុវជនឱ្យការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារនៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីគម្រោងស្ថាបនា កំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូពីរជាន់ DBST
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងអនុវត្តគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩២ ដោយក្រាលកៅស៊ូ DBST ប្រវែង ២ ៣០០ម ទទឹង ៨ម និងចិញ្ចើមដី ល្បាយថ្ម ១ម សងខាង តក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ.


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុង "ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ និង "ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា"
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុង "ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ និង "ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។


សេចក្តីប្រកាសព័ត៌មាន
មន្ដ្រី៤រូប នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» នៅទីស្ដីការក្រសួងព័ត៌មាន!
មន្ដ្រី ៤រូប នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ដែលរៀបចំឡើងសម្រាប់មន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

