ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារ នៅឃុំព្រៃតូច ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ើងតំបូលផ្ទះចំនួន២គ្រួសារ (២ខ្នងផ្ទះ) មកពីភូមិចំនួន២ក្នុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។


អប់រំ និងកីឡា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់ក្រុមការងាររៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ឱ្យបានច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនបានលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានធ្វើការណែនាំលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋាននានា ត្រូវបង្កើនការប្រកួតកីឡាបាល់ទាត់រវាងយុវជនតាមបណ្តាឃុំឱ្យបានច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនបានដកបទពិសោធន៍បច្ចេកទេស ក្នុងការលេងកីឡា ពិសេសចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ។


សុខាភិបាល
មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពង្រឹងវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមន្ទីរ អង្គភាព ក្នុងក្រុងបាត់ដំបង
បាត់ដំបង ៖ រដ្ឋបាលមន្ទីរចំនួន៣ ដែលមានទីតាំងនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចុះបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។


ការអភិវឌ្ឍ
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
បាត់ដំបងៈ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
បាត់ដំបង៖ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» នាថ្ងៃទី ១៧ សីហា ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដោះស្រាយករណីកាយលូកាត់ប្រឡាយ ១០ កង់ ដើម្បីបង្ហូរទឹកជួយកសិករផ្នែកខាងក្រោមសង្គ្រោះស្រូវ
បាត់ដំបង៖ លោក ផល សារី មេឃុំធិបតី ស្រុកគាស់ក្រឡ បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ លោកនឹងចុះទៅពិនិត្យទីតាំងផ្ទាល់ និងចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមកសម្រុះសម្រួល ដោះស្រាយករណីកាយលូ និងផ្លូវឆ្លងកាត់ប្រឡាយមួយកន្លែង នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។


សុខាភិបាល
វគ្គបណ្តុះបណ្តាលស្តីពីការថែទាំពង្រឹងគុណភាពការថែទាំផ្ទៃពោះមុនសម្រាល ដើម្បីសុវត្ថិភាពមាតា និងទារក
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន តាមរយៈការរៀនសូត្របន្ថែម ក្នុងការពង្រឹងគុណភាព ការថែទាំផ្ទៃពោះមុនសម្រាល ដើម្បីសុវត្ថិភាពមាតា និងទារក ។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ”
បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ចំនួន ២គ្រួសារ(២ខ្នងផ្ទះ) រងគ្រោះ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។


កសិកម្ម
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ
បាត់ដំបង៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ ខេត្តបាត់ដំបង។


ការអភិវឌ្ឍ
ពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ
បាត់ដំបងៈ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។


ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤
បាត់ដំបងៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។


បរិស្ថាន
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបាន ដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានរដ្ឋសមាជិកអាស៊ានគាំទ្រ និងឯកភាពដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។

