ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
ផ្លែព្នៅ ផ្ដល់អត្ថប្រយោជន៍ច្រើន តែពលរដ្ឋមិនសូវស្គាល់
ផ្លែព្នៅ (ឈ្មោះវិទ្យាសាស្ត្រ: Annona muricata) គឺជាផ្លែឈើដែលមានប្រភពដើមពីតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ផ្លែនេះត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅតំបន់ត្រូពិច និងស៊ុបត្រូពិច ដោយសារតែមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងរសជាតិឈ្ងុយឆ្ងាញ់។


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ
នេះជាការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងគេហទំព័រ ជាមួយមន្ទីរព័ត៌មានរាជធានី ខេត្ត តាមរយះកិច្ចប្រជុំពីចម្ងាយZOOM នារសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦ ដោយបានជំរុញដល់មន្រ្តីព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយនិងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។ ជាមួយនឹងវិធីសាស្រ្តនៃការផលិតព័ត៌មាន ឯកឧត្តម ក៏បានផ្តោតការយកចិត្តទុកដាក់ លើបច្ចេកទេសនៃការគ្រប់គ្រងគេទំព័រ និងយុទ្ធសាស្រ្តក្នុងការគ្របគ្រងព័ត៌មានផងដែរ។


សុខាភិបាល
បរិភោគផ្លែប៊័រដែលត្រូវទៅនិងបរិមាណ តើផ្តល់អត្ថប្រយោជន៍បែបណាខ្លះចំពោះសុខភាព?
សព្វថ្ងៃនេះ ផ្លែប៊័រកំពុងក្លាយជាប្រភេទផ្លែឈើពេញនិយមមួយក្នុងចំណោមប្រជាជនខ្មែរ ដោយសារគេអាចចៃ្នជាអាហារសម្រាប់បរិភោគបានច្រើនបែប។ ថ្វីបើមានភាពពេញនិយមដូច្នេះក្តី វាប្រហែលជាមានមនុស្សមិនច្រើនទេដែលធ្លាប់បានដឹងពីអត្ថប្រយោជន៍នៃផ្លែឈើប្រភេទនេះសម្រាប់សុខភាព។ ផ្លែប៊័រ (Avocado) គឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើន និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។


សេចក្តីជូនដំណឹង
លេខាធិការដ្ឋានររៀបចំការបោះឆ្នោត ខេត្តប៉ៃលិន ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១០រូប
ប៉ៃលិន៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។


សុខាភិបាល
សម្ពាធឈាមឡើងខ្ពស់ដោយមិនដឹងខ្លួនតើយើងត្រូវធ្វើដូចម្តេច? នេះជាវិធីគ្រប់គ្រងសម្ពាធឈាមតាមធម្មជាតិ
ជំងឺសម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតករស្ងៀមស្ងាត់» ព្រោះវាតែងតែវិវត្តដោយគ្មានចេញរោគសញ្ញាច្បាស់លាស់ឡើយ ប៉ុន្តែវាអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) និងជំងឺបេះដូងដោយមិនដឹងខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់ រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តប៉ៃលិន ក្នុងនាមលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត បានរៀបចំការផ្សព្វផ្សាយ ផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកស្រីឡូញ ឈាង អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមមន្ទីររវិស័យពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក សរុបមាន២៣អង្គភាព ។


សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» ក្រោយពីបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា
(ភ្នំពេញ)៖ តាមរយៈសំណេរ បង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៨ កក្កដានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។
ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ខេត្តប៉ៃលិន មានសក្ដានុពលខ្ពស់ លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម
(ប៉ៃលិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ជាពិសេសផលិតផលកសិកម្មសក្ដានុពល ដូចជា មៀនប៉ៃលិន ពោតក្រហម និងដំឡូងមី ដែលអាចបន្តលើកកម្ពស់ការកែច្នៃ បង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងថា ការវិភាគកំណត់មុខតំណែងមន្រ្តីក្រសួងព័ត៌មាន ជាកិច្ចការមួយដ៏សំខាន់
ភ្នំពេញ៖ ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា ការវិភាគកំណត់មុខតំណែងមន្រ្តីក្រសួងព័ត៌មានជាកិច្ចការមួយដ៏សំខាន់ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យឆ្លើយតបទៅនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។


ពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ដល់មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាពាណិជ្ជកម្ម និងការការពារអ្នកប្រើប្រាស់
ប៉ៃលិន៖ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ផ្តល់ទិសដៅអនុវត្តការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការឱ្យបន្តបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។


សុខាភិបាល
របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន
របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន? អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទទួលទានអាហារមួយចំនួនជាប្រចាំ ជាពិសេសផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា សារធាតុ Carotenoids សារជាតិ Flavonoids និង Folate អាចផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីក មាត់ស្បូន ព្រោះសារធាតុទាំងនេះអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងវីរុស HPV និងការពារវីរុស HPV ពីការបំប្លែងកោសិកាមាត់ស្បូនទៅជាមហារីក។ តើសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ហានិភ័យកើតជំងឺមហារីកមាត់ស្បូនមានក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអ្វីខ្លះ?


អប់រំ និងកីឡា
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដឹកនាំមន្ត្រីរាជការ ២៥ រាជធានី-ខេត្ត ចុះបំពេញបេសសកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ប៉ៃលិន៖ ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈប្រតិភូ បានដឹកនាំសិក្ខាកាមសរុបចំនួន ២៧នាក់ មកពីរាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ចុះបំពេញបេសសកម្ម ដកស្រង់បទពិសោធន៍ការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

