ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ជូនមន្ត្រីសុខាភិបាលក្នុងខេត្ត
ខេត្តប៉ៃលិន៖ នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ រៀបចំ «វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី៖ ការគ្រប់គ្រង ព្យាបាល និងថែទាំជំងឺគ្រុនឈាម» ជូនដល់មន្ត្រីសុខាភិបាលខេត្តប៉ៃលិន និងគ្រូពេទ្យជំនាញមកពីតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងបង្កើនប្រសិទ្ធភាពការងារ ជូនដល់គ្រូពេទ្យនៅមូលដ្ឋានផ្ទាល់ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម ព្រមទាំងធានាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ពាក្យស្នើសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) របស់ព្រះវិហារអូរប្រើស
(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជា ដាណែត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំអនុញ្ញាតបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន របស់ព្រះវិហារអូរប្រើស ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុង ប៊ុននាថ ប្រធានស្តីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប។
អង្គប្រជុំ បានផ្តោតលើការពិនិត្យយ៉ាងល្អិតល្អន់ លើឯកសារគតិយុត្ត លក្ខខណ្ឌបច្ចេកទេស និងទីតាំងជាក់ស្តែង ដើម្បីធានាថាការសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) នេះ ត្រូវបានអនុវត្តត្រឹមត្រូវតាមនីតិវិធី និងការណែនាំ របស់ក្រសួងធម្មការ និងសាសនា។


សន្តិសុខសង្គម
មន្ត្រីជំនាញ នៃមន្ទីរធនធានទឹកខេត្តប៉ៃលិន ចុះពង្រឹងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ក្នុងឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ដន់ សារ៉ុម ប្រធានការិយាល័យរដ្ឋបាល និងលោក ង៉ា រ៉ាស៊ី អនុប្រធានការិយាល័យធារាសាស្ត្រកសិកម្ម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញបើកកិច្ចប្រជុំ ជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ១- ប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ. , ២- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ, ៣- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការប្រមូលភាគទានប្រើប្រាស់ទឹក ពីប្រព័ន្ធធារាសាស្រ្ត, និង៤- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ របស់គណៈកម្មាធិការ ស.ក.ប.ទ.។


នយោបាយ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
ក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលរាជធានី ខេត្ត ពន្លឿនការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ដើម្បីធានាថា ការងារកំណត់ព្រំប្រទល់រដ្ឋបាល នៅគ្រប់ថ្នាក់រដ្ឋបាល ត្រូវបានបញ្ចប់ដោយត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ និងទាន់ពេលវេលាកំណត់ ខណៈដែលរដ្ឋបាលមួយចំនួន នៅមិនទាន់បានពិនិត្យ និងដោះស្រាយបញ្ចប់នៅឡើយនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ផ្ញើទៅអភិបាលរាជធានី-ខេត្ត ដោយពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលដែនដី ឱ្យចប់មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សេចក្តីជួនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបន្ថែមថា នៅពេលឯកភាពគ្នាបញ្ចប់ការដោះស្រាយរួចរាល់ លើខ្សែព្រំប្រទល់រដ្ឋបាល គឺត្រូវចុះហត្ថលេខា លើកំណត់ហេតុប្រជុំ ផែនទី និងរៀបចំសំណើ ដោយភ្ជាប់សំណុំឯកសារបច្ចេកទេស រួចបញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ គោរពរាយការណ៍ និងស្នើសុំគោលការណ៍ពិនិត្យ សម្រេចពីប្រមុខរាជរដ្ឋាភិបាល។


សន្តិសុខសង្គម
កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានចុះល្បាត ឈរជើង តាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សុខាភិបាល
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០មីល្លីលីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖


សន្តិសុខសង្គម
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយលោកនាយកសាលាអនុវិទ្យាល័យបយ៉ាខា បានធ្វើការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា ស្ថិតនៅភូមិរោងចក្រ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសិស្សានុសិស្សចូលរួមសរុបចំនួន៦០នាក់,ស្រី២៥នាក់។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជំងឺ ចំនួន០២រូប
ប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន ២រូប


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិន ជម្រុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការប្រមូល និងគ្រប់គ្រងសំរាមឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ ដល់សោភណ្ឌភាព និងក្លិនក្នុងតំបន់រមណីយដ្ឋាន
(ប៉ៃលិន)៖ ក្នុងឪកាសចុះពិនិត្យ និងរៀបចំកែលម្អសោភណ្ឌភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំយ៉ាត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ លោក មុត ភិសិទ្ធនា អភិបាលរងខេត្តប៉ៃលិន បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ និងជម្រុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូល និងគ្រប់គ្រងសំរាមឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ ដល់សោភណ្ឌភាព និងក្លិនក្នុងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ,លោក នុត ក្រេម ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ,តំណាងមន្ទីរបរិស្ថានខេត្ត ,តំណាងរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។


អប់រំ និងកីឡា
អត្ថប្រយោជន៍ទាំង ១២ យ៉ាងទទួលបានពីការដើរហាត់ប្រាណជាប្រចាំថ្ងៃ
សុខភាព៖ ការហាត់ប្រាណ និងលេងកីឡា ពិតជាសំខាន់ណាស់ចំពោះសុខភាព ព្រោះវាជួយឱ្យរាងកាយមានសកម្មភាព បញ្ចេញជាតិពុល និងធ្វើឱ្យរាងស្អាត។


ទេសចរណ៍
ថ្នាក់ដឹកនាំក្រសួងទេចរណ៍ ចុះពិនិត្យ និងសិក្សាស្រាវជ្រាវ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពល ក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖ លោក ញឹម សោភ័ណ្ឌ ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេចរណ៍ អមដំណើរដោយប្រតិភូក្រសួងទេចរណ៍, លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និង លោក នុត ក្រេម ប្រធានការិយាល័យផែនការមន្ទីរទេចរណ៍ខេត្តប៉ៃលិន នាថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ ២០២៦ បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវផ្ទាល់ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពលក្នុងខេត្ត ដើម្បីសិក្សា វាយតម្លៃ និងប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់រៀបចំ កញ្ចប់ទស្សនកិច្ច និងខ្សែទស្សនកិច្ចទេសចរណ៍ ឱ្យមានភាពទាក់ទាញ សមស្របតាមសក្តានុពលមូលដ្ឋាន និងអាចលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ ក្នុងវិស័យទេសចរណ៍ របស់ខេត្ត។


សេចក្តីជូនដំណឹង
ក្រសួងមហាផ្ទៃជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល ជ្រាបថា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ និងលិខិតណែនាំជាបន្តបន្ទាប់ ដើម្បីជំរុញការពិនិត្យ ការ កំណត់ និងការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបាន ច្បាស់លាស់ត្រឹមត្រូវ និងស្របតាមលិខិតបទដ្ឋានគិតយុត្តជាធរមាន។

