ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
ផ្សាយផ្ទាល់ ៖ សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី « ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល » ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ ៖ សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី « ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល » ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦


គ្រោះធម្មជាតិ
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
មានផ្លូវ មានក្តីសង្ឃឹម៖ ប្រជាពលរដ្ឋឃុំពពក ញញឹមសាទរ ខណៈផ្លូវកៅស៊ូ ប្រវែង២៧ គីឡូម៉ែត្រ បានតភ្ជាប់ចេញពីផ្លូវជាតិលេខ6 ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ មេឃុំពពក លោក កែវ នន បានចាត់ទុកផ្លូវនេះ ជាសរសៃឈាម សម្រាប់តភ្ជាប់ទៅផ្លូវលំជាច្រើនទៀតក្នុងឃុំនេះ
មានផ្លូវ មានក្តីសង្ឃឹម៖ ប្រជាពលរដ្ឋឃុំពពក ញញឹមសាទរ ខណៈផ្លូវកៅស៊ូ ប្រវែង២៧ គីឡូម៉ែត្រ បានតភ្ជាប់ចេញពីផ្លូវជាតិលេខ6 ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ មេឃុំពពក លោក កែវ នន បានចាត់ទុកផ្លូវនេះ ជាសរសៃឈាម សម្រាប់តភ្ជាប់ទៅផ្លូវលំជាច្រើនទៀតក្នុងឃុំនេះ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់លើក កម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារក្នុងមូលដ្ឋាន ។ផលិតដោយ: វិទ្យុ-AKP មន្ទីរព័ត៌មានខេត្តកំពង់ធំ


សុខាភិបាល
អាហារដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង
សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង ស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ


ស្រុកស្ទោង
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ប៉ាត សំ អតីតអនុភូមិឈូក
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ប៉ាត សំ អតីតអនុភូមិឈូក


សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម ភ្នំយ៉ាត
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦)


សេចក្តីជូនដំណឹង
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦៖


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តកំពង់ចាម គោរពទង់ជាតិ ដើមសប្ដាហ៍ ដើម្បីពង្រឹងវិន័យ និងស្មារតីស្នេហាជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំដើមសប្ដាហ៍។


ស្រុកតាំងគោក
អភិបាលស្រុកតាំងគោក ចុះជួយអន្តរាគមន៍ការប្រមូលផលដំឡូងមីរបស់កសិករ នៅឃុំអណ្តូងពោធិ៍ ចៀសវាងការខូចខាតដោយសារទឹកភ្លៀង
អភិបាលស្រុកតាំងគោក ចុះជួយអន្តរាគមន៍ការប្រមូលផលដំឡូងមីរបស់កសិករ នៅឃុំអណ្តូងពោធិ៍ ចៀសវាងការខូចខាតដោយសារទឹកភ្លៀង

