ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
ការផ្តល់សេវាសាធារណៈសង្កាត់អូរតាវ៉ៅ ទទួលបានការកោតសរសើពីប្រជាពលរដ្ឋ
ប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហាញការរីករាយសប្បាយចិត្តជាខ្លាំង ចំពោះការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសង្កាត់ ដែលមានភាពរហ័សរហួន យល់ពីសុខទុក្ខ តម្រូវការពិតប្រាកដ និងមិនមានការរើសអើងបក្សពួក ឬនិន្នាការនយោបាយណាមួយឡើយ។


នយោបាយ
រដ្ឋបាលខេត្តកណ្ដាលរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបាន ចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន តម្លាភាព និងគ្មានការគំរាមកំហែង។


ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»


ការអភិវឌ្ឍ
គម្រោងដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតត្រូវបានបើកការដ្ឋានសាងសង់
បាត់ដំបង៖គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
ខេត្តកំពង់ចាម៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយលោកស្រីនាយិការងសាខា លោកស្រីសមាជិកគណៈកម្មាធិការសាខា និងក្រុមការងារសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោក យោក ភី នាយកស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកំពុងសម្រាកស្តារសុខភាពនៅគេហដ្ឋាន បន្ទាប់ពីទទួលការព្យាបាលជំងឺរលាកសួត និងលើសសម្ពាធឈាម ពីមន្ទីរពេទ្យរួចមក។


ព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០


សុខាភិបាល
ប្រជាពលរដ្ឋសម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
ប៉ៃលិន៖ ប្រជាពលរដ្ឋជាច្រើនរូបដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការផ្តល់សេវាថែទាំសុខភាព ព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្ត។


ព័ត៌មាន
នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦
នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦


ស្រុកតាំងគោក
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល និងវីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល និងវីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
កំពង់ចាម : នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


គ្រោះធម្មជាតិ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវ DBST ប្រវែងជាង ២៤គីឡូម៉ែត្រ នៅស្រុកសង្កែ ដែលរងការខូចខាតដោយទឹកជំនន់ និងបញ្ជាឱ្យដោះស្រាយសម្រួលការធ្វើដំណើរភ្លាមៗ
បាត់ដំបង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអមដំណើរពីលោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ មានប្រវែងសរុបជាង ២៤គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ក្រោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ភ្លៀង។

