ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤
បាត់ដំបងៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។


វីដេអូចំរុះ
ផ្សារទំនើបធំមួយនៅប្រទេសកម្ពុជាយើង បានចុះពិនិត្យការដាំដុះ ដើម្បីទិញដំណាំខ្ញី និងស្ពៃក្ដោប របស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងប្រឈមនឹងការលិចទឹក នារដូវទឹកឡើងខាងមុខនេះ
ផ្សារទំនើបធំមួយនៅប្រទេសកម្ពុជាយើង បានចុះពិនិត្យការដាំដុះ ដើម្បីទិញដំណាំខ្ញី និងស្ពៃក្ដោប របស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងប្រឈមនឹងការលិចទឹក នារដូវទឹកឡើងខាងមុខនេះ


សន្តិសុខសង្គម
មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយអប់រំ និងបិទផ្ទាំងរូបភាព អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន
(ប៉ៃលិន)៖ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងាររួមមាន យុវជនកាកបាទក្រហមកម្ពុជាខេត្ត អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់បយ៉ាខា និងមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរមូលដ្ឋានភូមិបរតាំងស៊ូ សរុបចំនួន ២១ នាក់បន្តចុះប្រតិបត្តិការអប់រំ និងផ្សព្វផ្សាយ នៅតាមមូលដ្ឋាន អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង សុវត្ថិភាព និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ក្នុងសហគមន៍។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅចំណុចបរថ្មី ក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សុខាភិបាល
កិច្ចប្រជុំវាយតម្លៃសមិទ្ធកម្មការងារមន្ត្រីសុខាភិបាល និងគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិនិត្យលើ របាយការណ៍វឌ្ឍនភាពការងារ ព្រមទាំងការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីសុខាភិបាល និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។


សិល្បៈនិងវប្បធម៌
ថ្ងៃស្អែកឯកឧត្តម អ៊ី ឈាន នឹងអញ្ជើញចូលរួមពិធីដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នឹងអញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅវត្តព្រះពុទ្ធត្រ័យរតន៍មង្គល ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អត្ថបទ សេង សុវណ្ណារិទ្ធ


ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណា ព្រះមហាក្សត្រ សម្រាប់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណា ព្រះមហាក្សត្រ សម្រាប់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា


ព័ត៌មាន
សម្ដេចធិបតី ពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧
សម្ដេចធិបតី ពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧


ព័ត៌មាន
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ជំហានទី២ នៅវិទ្យាល័យហ៊ុន សែន រលាប្អៀរ
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ជំហានទី២ នៅវិទ្យាល័យហ៊ុន សែន រលាប្អៀរ


សិល្បៈនិងវប្បធម៌
ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។


បរិស្ថាន
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបាន ដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦
«តំបន់រ៉ាមសារព្រែកទាល់» នៃតំបន់ជីវសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានរដ្ឋសមាជិកអាស៊ានគាំទ្រ និងឯកភាពដាក់បញ្ចូលទៅជា តំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ឆ្នាំ២០២៦។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។


នយោបាយ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត ដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែង ជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំ ឱ្យបាន៥០ភាគរយ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។


សន្ទនាមតិ
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្រុងបាត់ដំបង
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្រុងបាត់ដំបង


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ប្រកាសតែងតាំងប្រធាន និងអនុប្រធានការិយាល័យចំនួន ៣ រូប ជាផ្លូវការ
បាត់ដំបង៖ មន្ត្រីរាជការថ្នាក់ប្រធាន និងអនុប្រធានការិយាល័យ ចំណុះមន្ទីរព័ត៌មានខេត្តបាត់ដំបង ចំនួន ៣ រូប ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងថ្មីជាផ្លូវការ ព្រមជាមួយមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្ត កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

