ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សម្រេចការសាងសង់អណ្តូងធន់នឹងអាកាសធាតុ ក្នុងជំហានទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បាននិងកំពុងជំរុញសកម្មភាពសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជំហានទី១ ក្នុងឆ្នាំ២០២៦ រួមមានការបំពាក់ម៉ូទ័រ និងសាងសង់ខឿនរួចរាល់ចំនួន ៧ អណ្តូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ទូទាំងខេត្តប៉ៃលិន។


សកម្មភាពអាជ្ញាធរ
ស ស យ ក ខេត្តប៉ៃលិន បានរៀបចំចុះជួយសម្របសម្រួលការផ្ញើកង់ ម៉ូតូ និងទីកន្លែងស្នាក់នៅ ជូនបេក្ខជនប្រលងបាក់ឌុប ដែលមានទីលំនៅឆ្ងាយ
ប៉ៃលិន៖ ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំចុះជួយសម្របសម្រួលការផ្ញើកង់ ម៉ូតូ និងទីកន្លែងស្នាក់នៅ អាហារ៣ពេល និងរថយន្តដឹកជញ្ជូនទៅកាន់មណ្ឌលប្រឡងសម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន៕ ដោយ៖ លោក ឡី សាលឿត


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា បានដឹកនាំកម្លាំងនគរបាល ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសិស្សានុសិស្ស ដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦
ប៉ៃលិន៖នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងនគរបាល ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសិស្សានុសិស្ស ដែលជាបេក្ខជនមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦


អប់រំ និងកីឡា
លោក ស្រី សុភ័ក្រ្ត អញ្ជើញ បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ មណ្ឌលប្រឡងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី អមរួមដំណើរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡង ព្រមទាំងបានពិនិត្យមើលដំណើរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)


អប់រំ និងកីឡា
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ
ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ពិសេសសូមក្មួយៗសិស្សានុសិស្សត្រូវតែខិតខំធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ


អប់រំ និងកីឡា
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួម កាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យសំបួរមាស ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយមណ្ឌលប្រឡងនេះមានបន្ទប់ចំនួន ៣០បន្ទប់ បេក្ខជនប្រឡងសរុបចំនួន ៧៥០នាក់ ស្រី ៤៣៣នាក់។


អប់រំ និងកីឡា
ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ឯកឧត្តម អភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ ឱ្យអស់ពីសមត្ថភាព និងទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យរក្សាស្មារតីស្ងប់ស្ងាត់ មានភាពជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។


អប់រំ និងកីឡា
លោក លី សុវណ្ណ អភិបាលក្រុង អញ្ជើញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប)ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង)
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមអញ្ជេីញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប )ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង) ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

