ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
ឯកឧត្តម ស្វាយ ស៊ីថា៖ ការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាននិងសាធារណមតិ គឺជាកត្តាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត
ឯកឧត្តម ស្វាយ ស៊ីថា៖ ការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាននិងសាធារណមតិ គឺជាកត្តាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត


សុខាភិបាល
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ខណៈអ្នកជំងឺមានចំនួន ៥៨នាក់
កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម និងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានបេតុងស្ទឹងឆ្វេង ដែលបានស្ថាបនារួចរាល់
កំពង់ចាម៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងគុណភាពស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានស្ថាបនារួចរាល់េជាស្ថាពរ ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញសម្ពោធជាផ្លូវការស្ទូឌីយ៉ូ Jotun Studio 271 របស់ក្រុមហ៊ុន N&P Investment Co., Ltd.
(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវស្ទូឌីយ៉ូ Jotun Studio 271 ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន N&P Investment Co., Ltd.។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងដៃគូពាក់ព័ន្ធជាច្រើន។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានបេតុងស្ទឹងឆ្វេង ដែលបានស្ថាបនារួចរាល់
កំពង់ចាម៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងគុណភាពស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានស្ថាបនារួចរាល់េជាស្ថាពរ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្រុកកោះសូទិន
កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីតាមដានវឌ្ឍនភាព និងពិនិត្យលើគុណភាពការងារសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស។


សកម្មភាពថ្នាក់ដឹកនាំ
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពក្រុមការងារឈូសឆាយដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអធិការរងស្រុកស្ទឹងត្រង់ ដែលបានពលីក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង
កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលទូទាំងខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អត្តលេខ ៥៨៥៣៥ អធិការរងស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីការទទួលមរណភាព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំង ថវិកា ជូនលោកស្រី ឈួន ដាឡែន ត្រូវជាភរិយា ព្រមទាំង ក្រុមគ្រួសារ ចំពោះមរណភាព លោកវរសេនីយ៏ទោ ម៉ាប់ សុផាត អត្តលេខ : ៥៨៥៣៥ ឋាន: អធិការរង នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:៣០នាទី រសៀល ក្នុងជន្មាយុ ៤១ឆ្នាំ ដោយសារចុះបេសកកម្មបង្ក្រាបករណីហិង្សាដោយចេតនាបង្កដោយ (ក្រុមក្មេងស្ទាវវាយ ប្រតាយប្រតប់គ្នា) នៅភូមិសាស្ត្រស្រុកស្ទឹងត្រង់ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ដែលពិធីបុណ្យ ធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកសាលាក្រៅ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកចូលរួមគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងដល់កម្ពស់១០ម៉ែត្របន្តិច ខណៈដែលព្រែកចំនួន១១បានទទួលរបបទឹកទន្លេមេគង្គ
នៅថ្ងៃនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងសារជាថ្មីម្តងទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះទឹកទន្លេបានហក់ឡើងជាថ្មីម្តងទៀតដល់កម្ពស់១០.០៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៧០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១២,៥៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ចាន់ហម (Chan-hom) និង ដូលហ្វីន (Dolphin) នាំឱ្យមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១០ សីហា
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 កំពុងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

