
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូចំនួន៣ គឺ កាស៊ីណូ ឡាក់គី រូប៊ី (LUCKY RUBY CASINO) កាស៊ីណូ ឡាក់គី ៨៩ (LUCKY 89 CASINO) និង កាស៊ីណូ អេស វី (SV CASINO) ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ចំនួន៣ គឺ កាស៊ីណូ ឡាក់គី រូប៊ី (LUCKY RUBY CASINO) កាស៊ីណូ ឡាក់គី ៨៩ (LUCKY 89 CASINO) និង កាស៊ីណូ អេស វី (SV CASINO) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។











