
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្រោមការដឹកនាំផ្ទាល់ពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងចំនួន ២កន្លែង ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។











