
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់តាំងលោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះ រួមមាន៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហជាក់ស្តែងលើទីតាំងចំនួន ០៦ កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។











