
កម្លាំងចម្រុះខេត្តស្វាយរៀង ឆ្មក់បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ២ទីតាំង ក្នុងក្រុងបាវិត ឃាត់ខ្លួនមនុស្ស ២៨នាក់ និងដកហូតវត្ថុតាងមួយចំនួន
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ២ទីតាំង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។











