
រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រសួងបរិស្ថាន បើកយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍!
ខេត្តព្រះវិហារគឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏សំខាន់ ដូច្នេះការរួមគ្នាធ្វើឱ្យ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» គឺពិតជាមានសារៈសំខាន់ និងជារឿងចាំបាច់បំផុតក្នុងការលើកកម្ពស់មុខមាត់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុនឱ្យមកកាន់ខេត្តព្រះវិហារកាន់តែច្រើនឡើង ដែលជាចំណែកមួយជួយជម្រុញសេដ្ឋកិច្ចមូលដ្ឋាន។








