
ក្រុមហ៊ុន យ៉ូស (Yeo's) សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ នាំយកភេសជ្ជៈទឹកសណ្ដែកចែកជូនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅភូមិតាកឹងចងចាំ ដើម្បីលើកកម្ពស់សុខភាព និងបង្ហាញស្មារតី «ខ្មែរជួយខ្មែរ»
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង លោកជំទាវ រួមជាមួយ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន យ៉ូស (Yeo's) បានអញ្ជើញចុះសំណេះសំណាល និងចែកភេសជ្ជៈ «ទឹកសណ្ដែកយ៉ូស ស្ករតិច» ជូនដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកយ៉ាងស្និទ្ធស្នាលបំផុត។











