
អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីបើកកម្មវិធី «អបអរសាទរព្រះរាជពិធីបុណ្យអុំទូក» នៅភូមិតាកឹងចងចាំ ព្រមទាំងដាក់ចេញទស្សនវិស័យប្រែក្លាយភូមិថ្មីទី ២៣៣នេះ ឱ្យទៅជា «ភូមិគំរូ» តាមប្លង់មេប្រចាំខេត្ត
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តព្រះវិហារ បានចាប់ផ្ដើមរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី២២–២៣ វិច្ឆិកា នៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











