
ប្រតិភូរដ្ឋបាលខេត្តព្រះវិហារ អមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ចូលរួមសន្និសីទកំពូលអាកាសធាតុពិភពលោក (COP31) នៅប្រទេសតួកគី!
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចូលរួមអមដំណើរគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី៣១ នៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអាន់តាល់យ៉ា ប្រទេសតួកគី។











