
ទិដ្ឋភាពថ្នាក់ដឹកនាំខេត្ត រួមជាមួយបងប្អូនអ្នកភូមិតាកឹងចងចាំ ដាល់អំបុក អកអំបុក និងដុតក្រឡានជុំគ្នាយ៉ាងសប្បាយរីករាយ!
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ព្រមទាំងគណៈអធិបតីអមដំណើរ និងភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមទស្សនា និងដាល់អំបុក អកអំបុក រួមជាមួយការដុតក្រឡានប្រពៃណី ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទិដ្ឋភាពដ៏កក់ក្ដៅនេះ បានបង្ហាញពីការរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











