
អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យបង្កើនការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន និងបន្តលុបបំបាត់សេវាខុសច្បាប់
(កំពង់ចាម) លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើ ការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។








